250-300 USD

400-500 USD


600-800 USD

ឧស្សាហកម្មចំណីអាហារ ស្ថាប័នរដ្ឋ មន្ទីរពេទ្យ មន្ទីរពិសោធន៏

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអន្តរជាតិ (IU) សាកលវិទ្យាល័យ បាត់ដំបង

អាហារ​គឺជា​វត្ថុចាំបាច់ ដែលមនុស្សយើង​គ្រប់ៗរូប​ត្រូវការ​ដើម្បីរស់​។ ការធ្វើឲ្យផលិតកម្ម​ចំណីអាហារ​កាន់តែ​មានប្រសិទ្ធភាព​ និងធានា​នូវបទដ្ឋាន​ សុខភាព​អាចជួយ​កាត់បន្ថយ​បរិមាណ​អាហារ​ដែល​ឥតប្រយោជន៍ ​និង​ធ្វើឲ្យប្រសើរឡើង​នូវបរិមាណ​ចំណីអាហារ​​ដែលស័ក្តិសម​ចំពោះការទទួលទាន​របស់មនុស្ស​ទូទៅ។ តើនឹងមានអ្វីកើតឡើង​ប្រសិនបើ​អ្នកមិនមាន​អាហា​រ​ប្រកប​ដោយសុវត្ថិភាព​គ្រប់គ្រាន់​ដើម្បីរស់​? អ្នកឯកទេស​សុវត្ថិភាព​ចំណីអាហារ​មានតួនាទី​ធានានូវ គុណភាព និងសុវត្ថិភាព​ចំណីអាហារ​ដែលផ្គត់ផ្គង់​នៅលើទីផ្សារ​។​ ពួកគេ​ជំនាញ​ក្នុងការផលិត​ចំណីអាហារ និង​យល់ដឹង​ពីរបៀប​ដែលចំណីអាហារ​ទាំងនេះ​ត្រូវបានផលិត​នៅតាមផ្នែក​ជាក់លាក់​នៃឧស្សាហកម្ម​ចំណីអាហារ ដូចជាការកែច្នៃ សាច់ជាដើម។ ពួកគេធានាថា កិច្ចការនេះ​ត្រូវឆ្លើយតប​ចំពោះ​បទដ្ឋានក្នុងស្រុក និង​អន្តរជាតិ​ទាំងក្នុងការជ្រើសរើស​គ្រាប់ពូជ ការប្រមូលផល​ការគ្រប់គ្រង​សត្វចង្រៃ ការទុកដាក់ ការដឹកជញ្ជូន ​និង​ដំណាក់កាល​ផ្សេងៗទៀត​រវាងការដាំដុះ និង​ការយកមក​ទទួលទាន​។ ពួកគេក៏ធ្វើឲ្យ​ប្រាកដផងដែរ​ថា ការដាក់ស្លាកយីហោ ចំណីអាហារ រួមទាំងកាលបរិច្ឆេទ​ផុតកំណត់​ប្រើប្រាស់​ត្រូវបានដាក់​យ៉ាងត្រឹមត្រូវ​។ ពួកគេចាំបាច់​ត្រូវដឹង​ពីគ្រោះថ្នាក់​ដែលអាចមាន​ដោយសារអាហារ​មិនស្អាត និងពីរបៀប​បង្ការ​ផងដែរ​។

DID YOU KNOW?

  • A food and quality specialist plays a key role in helping prevent sickness and diseases.
  • Everybody has a role to play in keeping food safe.
  Content only available in English at this time.
លោក អ៊ុយ សាយ មន្ត្រីជាន់ខ្ពស់​ផ្នែកបណ្តុះបណ្តាល និង​ធានាគុណភាព ក្រុមហ៊ុន Hagar Catering
ការធានាគុណភាព​មិនមែន​គ្រាន់តែ​ត្រួតពិនិត្យ​សុវត្ថិភាព​អាហារ បុណ្ណោះទេ​។ ការងារនេះ​ក៏ពាក់ព័ន្ធនឹង​ការធ្វើឲ្យ​ប្រាកដថា​អ្នករាល់គ្នា​នៅជុំវិញ​អ្នកយល់ថា​អ្វីទៅជា​បេសកកម្មរបស់ក្រុមហ៊ុន​។

​ក្លាយទៅជា​​មន្ត្រីជាន់ខ្ពស់​​ផ្នែក​​បណ្តុះបណ្តាល និង​​ធានាគុណភាព​​នៅក្រុមហ៊ុន Hagar Catering​ ជា​ដំណែង​​​ដែល​​ខ្ញុំ​​កាន់បាន​រយៈពេល​​បីឆ្នាំ​​មកហើយ​​។​ ខ្ញុំ​មាន​ភារ​​កិច្ច​​ត្រូវ​បណ្តុះបណ្តាល​​បុគ្គលិក​​ក្រុមហ៊ុន Hagar Catering ដើម្បី​​ធានាថា ពួក​គេ​ពិតជា​​​អនុវត្ត​​តាម​​គោលការណ៍ និង​ស្តង់ដារ​​​ត្រឹមត្រូវ​​ដែលរំពឹង​​​ចង់បាន​​ពី​បុគ្គលិក​​គ្រប់រូប ជាពិសេស​​​ផ្នែក​សុវត្ថិភាព​​អាហារ​​។ លើសពី​នេះទៀត ខ្ញុំ​ត្រួត​ពិនិត្យ​​គុណភាព​​អាហារ​​ដែលយើងផ្គត់ផ្គង់​​ឲ្យអតិថិជន​​របស់យើង ដោយ​ធានា​ថា អតិថិជន​ពិតជា​ពេញចិត្ត 100 ភាគរយ​។ មុនពេល​​​ចូលកាន់​ដំណែង​​​បច្ចុប្ប​ន្ន ខ្ញុំបានធ្វើការ​​ជាអ្នកគ្រប់គ្រង​​តំបន់​​នៅក្រុមហ៊ុន Hagar​។ ​​​ខ្ញុំតែង​តែ​​​បាន​ចែករំលែក​​ចំណេះដឹង​ និង​​ជំនាញ​​​ជាមួយ​​អ្នកដទៃ ដូច្នេះ​​​ការ​ចាប់យក​ការងារនេះ​​​គឺជា​​ជម្រើស​​ដ៏សក្តិសម​សម្រាប់ខ្ញុំ​​។ របៀប​​អភិវឌ្ឍន៍​​​ផលិតផល​ និង​​សេវាកម្ម​​នៅក្នុង​ប្រទេស​កម្ពុជា​​​ក្នុងរយៈពេល​​ប៉ុន្មានឆ្នាំ​​​ចុង​ក្រោយ​នេះ​​​បានប្រែប្រួល​​ខុសពី​​​ពេលមុន​​ទាំងស្រុង ការធានា​​គុណភាព​​ផលិត​ផល​​មានសារៈសំខាន់​កាន់តែ​ខ្លាំងឡើងៗ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​របស់យើង​ និង​ប្រជាជន​កម្ពុជា​​ជាទូទៅ​ដែលកើនឡើង​​កាន់តែច្រើនទៅ​។ នេះគឺជា​​បញ្ហាប្រឈម​​មួយដែលខ្ញុំ​​រីករាយ​ក្នុងការដោះស្រាយ​ជារៀងរាល់ថ្ងៃ​។ ការរៀបចំ និងប្រសិទ្ធភាព​​គឺជា​​កត្តា​សំខាន់បំផុត។ ភារកិច្ច​​ទទួលខុសត្រូវ​​របស់ខ្ញុំ​នៅក្រុមហ៊ុន Hagar មានច្រើន​។ ទី 1 និង​​សំខាន់ជាងគេ គឺ​ខ្ញុំត្រូវ​បំពេញតួនាទី​ជា​ទីប្រឹក្សា​​នៅក្នុងក្រុមហ៊ុន និង​ជួយ​កំណ​​ត់​​តម្រូវការសម្រាប់​ការបណ្តុះបណ្តាល​គ្រប់កម្រិត ដោយផ្អែក​លើ​និន្នា​ការ​​ឧស្សាហកម្ម​បច្ចុប្បន្ន​។ ខ្ញុំបង្កើត​ផែនការ​ និង​គម្រោង​ពេល​វេលា​​សម្រាប់​​រយៈពេល​​ពេញមួយឆ្នាំ​លើសារពើពន្ធ​។ ខ្ញុំត្រួតពិនិត្យ​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិ​ការ​​​របស់យើង ក៏ដូចជា​គុណភាព អាហារ ព្រមទាំងផ្តល់​ការកែលម្អ​ដើម្បី​រក្សា​ស្តង់ដារ​របស់យើង​ឲ្យស្ថិតនៅកម្រិត​ខ្ពស់បំផុត​។ ​ការធានាគុណភាព​មិនមែន​គ្រាន់តែ​ត្រួតពិនិត្យ​សុវត្ថិភាព​អាហារ​ប៉ុណ្ណោះ​​​ទេ​។ ការងារនេះ​ក៏ពាក់ព័ន្ធនឹង​​ការធ្វើឲ្យ​ប្រាកដថា អ្នករាល់គ្នា នៅជុំ​វិញ​អ្នកយល់ថា អ្វីទៅជា​បេសកកម្ម​របស់ក្រុមហ៊ុន។ នៅពេលយើង​មាន​ស្មារតីប្តេជ្ញា​ចំពោះបេសកកម្ម និងគោលបំណង របស់ក្រុមហ៊ុន យើងនឹង​ដើរលើ​ផ្លូវ​​ដ៏វែង​ឆ្ពោះ​ទៅរក​ការលើ​កកម្ពស់ ស្តង់ដារ​សុវត្ថិភាព​អាហាររបស់យើង​។​ នៅពេលធ្វើការ​នៅក្នុងឧស្សាហកម្ម​អាហារ និង​គ្រឿងភេសជ្ជៈ ការធា​នា​គុណភាព​គឺជាកត្តា​សំខាន់បំផុត​សម្រាប់កេរ្តិ៍ឈ្មោះរបស់ក្រុម-ហ៊ុន ជាហេតុ​បណ្តាល​ឲ្យ​ការងារនេះ​មានសារៈ​សំខាន់​ខ្លាំងណាស់​។ បេក្ខជន​ដែល​ចង់ចា​ប់​យក​អាជីពនេះ ត្រូវតែ​មាន​សមត្ថភាព​បង្ហាញឆន្ទៈ​របស់ខ្លួន។ លក្ខណៈ​សម្បត្តិ​​មួយចំនួន​ដែល​និយោជកស្វែងរក​សម្រាប់អាជីព​ប្រភេទនេះគឺ សមត្ថ​ភាព​សម្រប​ខ្លួ​ន និងភាពបត់បែន ក្រមសីលធម៌ការងារល្អ ឥរិយាបថវិជ្ជ​មាន​​ចំពោះ​ការងារ និងសហការី ស្មារតីគំនិតផ្តួចផ្តើម និងគណនេយ្យភាព។