300-350 USD

500-700 USD


800-1500 USD

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុនអ៊ីនធឺណិត ឧស្សាហកម្មព៌ត័មានវិទ្យា

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យន័រតុន (NU) សាកលវិទ្យាល័យហ្សាម៉ាន់

តើ​នឹងមានរឿងអ្វីកើតឡើង ប្រសិនបើ​កុំព្យូទ័រ​របស់អ្នក​លែងដំណើរការ​?​តើអ្នកអាចរស់​បានទេ? តើមានរឿងអ្វី ប្រសិនបើកុំព្យូទ័រ​ក្នុងក្រុមហ៊ុន​របស់អ្នក​ឈប់ដំណើរការ​ទាំងអស់? តើអ្នកធ្វើដូចម្តេច? អ្នកបង្កើតកម្មវិធី​សូហ្វវែ គឺជាមនុស្ស​ដែលមហាជន​ត្រូវការសាកសួរ​ជុំវិញបញ្ហាកុំព្យូទ័រ​និង​សូហ្វវែទាំងអស់​។​ អ្នកបង្កើតកម្មវិធី​សូហ្វវែ ដែលត្រូវបានចាត់ទុក​ជាអ្នកបង្កើត​កម្មវិធី​កុំព្យូទ័រ​ផងដែរនោះ គឺជាអ្នក​ដែលធ្វើការងារ​ពាក់ព័ន្ធនឹង​ ផ្នែកព័ត៌មានវិទ្យា​។ ពួកគេបង្កើត កម្មវិធី​សម្រាប់យក​ទៅប្រើប្រាស់​នៅតាមក្រុមហ៊ុន វិស័យយោធា អង្គភាពសាធារណៈ​ និងស្ថាប័នផ្សេងៗទៀត​ដែលត្រូវការ​។​ការងារ​របស់ពួកគេ​មានចាប់ពីរចនា អនុវត្តជាក់ស្តែង ដំឡើង និង​គ្រប់គ្រង​ប្រព័ន្ធសូហ្វវែ​នៅតាមស្ថាប័ន ព្រមទាំង​ការគ្រប់គ្រង​ប្រព័ន្ធទូរស័ព្ទ​ផងដែរ​។ គោលដៅ​ចម្បង​របស់ពួកគេ​គឺ​បង្កើតកម្មវិធី​កុំព្យូទ័រ ដែលធ្វើឲ្យ​ប្រព័ន្ធកុំព្យូទ័រ​ដំណើរការព័ត៌មាន​ក្នុងលក្ខណៈ​សមស្រប ដោយបង្ហាញ​ដំណើរការ​ពីដំណាក់ កាលមួយ​ទៅដំណាក់កាល​មួយយ៉ាងជាក់លាក់​។ ពួកគេ​មាន​ភាពស្ទាត់ជំនាញ​ក្នុងការរៀបចំ​កម្មវិធីភាសាផ្សេងៗ​ដូចជាកម្មវិធី Java កម្មវិធី XML និងកម្មវិធី C++ ។

DID YOU KNOW?

  • Programmers spend approximately 30% of their time surfing the source code.
  • Studies have shown that remote programmers have lower productivity than local programmers.
  Content only available in English at this time.
សុខ ពុទ្ធិភ័ណ្ឌ អ្នកសរសេរកម្មវិធីជាន់ខ្ពស់ ក្រុមហ៊ុន KhmerDev
គោលដៅ​ចម្បង​របស់ខ្ញុំ​គឺ​បង្កើតកម្មវិធីកុំព្យូទ័រ​ដែលអនុញ្ញាត​ឱ្យប្រព័ន្ធកុំព្យូទ័រ​អាចដំណើរការ​នូវព័ត៌មាន ឬ ទិន្នន័យទាំងឡាយ ដោយមានភាព​ប្រទាក់ក្រឡាគ្នា​ពីមួយជំហ៊ាន​ទៅមួយជំហ៊ាន​។

បច្ចេកវិទ្យា​និង​ការសរសេរ​កម្មវិធី​គឺជាការងារ​ដែលខ្ញុំពេញចិត្ត ហេតុដូចនេះ​បានជាខ្ញុំស្រលាញ់​ការធ្វើការ​ក្នុង​វិស័យពត៌មានវិទ្យា​។ បច្ចុប្បន្ន​ខ្ញុំ​គឺជាអ្នកសរសេរ​កម្មវិធី​ជាន់ខ្ពស់នៅ KhmerDev អស់រយៈពេល​ជាងមួយឆ្នាំ​ហើយ​។​ កាលពីឆ្នាំ​២០១០ ខ្ញុំចាប់ផ្តើម​ធ្វើការងារ​ជាអ្នកគ្រប់គ្រង​នៅហាងអ៊ីនធើណិត​កាហ្វេមួយ​ ជាការងារ​ក្រៅម៉ោង​មុនពេលខ្ញុំ​ចូលបម្រើ​ការងារជា អ្នកបង្កើតកម្មវិធី​និងជា​ប្រធានក្រុមគាំទ្រ​បច្ចេកទេស​នៅក្រុមហ៊ុន BnD Solutions ក្នុងឆ្នាំ២០១១។ ខ្ញុំ​បាន​ទទួលតំណែង​ជាបន្តបន្ទាប់​នៅក្នុង​ក្រុមហ៊ុននេះ រហូតក្លាយជា​អ្នកសរសេរកម្មវិធី​ជាន់ខ្ពស់​នៅក្រុមហ៊ុន Atmosphere Technology Co., Ltd ក្នុងឆ្នាំ​២០១៣​។ក្នុងតួនាទី​ជាអ្នកសរសេរកម្មវិធី យើងជួបប្រទះ​បញ្ហាថ្មីៗ​ដែលត្រូវ​ដោះស្រាយ​រៀងរាល់ថ្ងៃ ដូចជា​កែកំហុស​កម្មវិធី​កុំព្យូទ័រ ដោះកូដ​របស់​អ្នក​ដទៃ ទំនាក់ទំនង និង​ស្វែង​យល់ពី​អ្វីដែល​អតិថិជនចង់​បាន។ ជាង​នេះ​ទៅ​ទៀត បច្ចេកទេស​ប្រែប្រួល​ឥត​ឈប់ឈរ និង​ត្រូវ​សម្រប ខ្លួន​ទៅ​នឹង​ភាសាកម្ម​វិធី​ជា​បន្តបន្ទាប់ មាន​ន័យ​ថា យើង​ត្រូវ​តែ​នាំ​មុខ​អ្វីៗ​គ្រប់យ៉ាង​ហើយ​មិន​អាច​នៅ​យឺតយ៉ាវបាន​ទេ។ យើង​សម្រប​ខ្លួន​ជា​បន្តបន្ទាប់​និងព្យាយាម​កែលម្អ ពី​ព្រោះ​នេះ​គឺ​ជា​ឧស្សាហកម្ម​ដែលមាន​ឱកាស​លូតលាស់​ឥត​ឈប់​ឈរ​។ បដិវត្ត​បច្ចេកវិទ្យា​ជា​បន្ត​បន្ទាប់​គឺជា​មូលហេតុ​ដែលធ្វើឲ្យការងារ​នេះ​កាន់តែ​គួរឲ្យចាប់​អារម្មណ៍​។​ ចំណុច​មួយ​ក្នុងចំណោម​ចំណុចល្អបំផុត​ដើម្បី​ក្លាយជា​អ្នកសរសេរ​កម្មវិធី​ គឺ ស្របពេល​ដែលក្រុមហ៊ុន​ជាទូទៅ​ត្រូវការបរិញ្ញាបត្រ​ផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ​ឬ​សរសេរកម្មវិធីនោះ ក្រុមហ៊ុន​មួយចំនួនទៀត​ប្រើប្រាស់​បុគ្គលិក​ដែលមាន​ត្រឹមវិញ្ញាបនបត្រ ឬ​បរិញ្ញាបត្ររង​ប៉ុណ្ណោះ​។ សំខាន់​គឺ​បទពិសោធ​។ ត្រូវ​ស្វែងរក​បទ​ពិសោធន៍​ឲ្យ​បាន​ច្រើន​តាម ដែលអាច​ធ្វើ​ទៅ​បាន ទោះ​បី​ជា​អ្នក​រៀន​ពីនរណា​ក៏​ដោយ​។ ប្រសិន​បើអ្នក​ចង់ធ្វើការងារ​នៅក្នុង​វិស័យនេះ យោបល់​របស់ខ្ញុំ​គឺថា អ្នកគួរតែ​ត្រៀមខ្លួន​ជាមុន ត្រូវ​ស្គាល់​ពី​ការងារ​និង​ក្រុមហ៊ុន​ដែល​អ្នក​ទាក់ទង​។ សំខាន់បំផុត ត្រៀមខ្លួនពន្យល់ថា ហេតុអ្វីបានជា​អ្នកគឺជា​បេក្ខភាពឆ្នើមបំផុត​សម្រាប់​ការងារនេះ​។ ចាប់ផ្តើមសរសេរកូដ ប្រឡូកក្នុងបច្ចេកវិទ្យា និងធ្វើខ្លួនជា​អ្នកដោះស្រាយបញ្ហា​។ប្រសិនបើ​ពេញចិត្ត​នឹងបច្ចេកវិទ្យា និងធ្វើការងារ​លើកូដ​មួយជំហានម្តង​មួយជំហានម្តង​ដើម្បីជួយឲ្យ​អាជីវកម្ម​ ដំណើរការ​ទៅមុខ​ដោយមាន​ប្រសិទ្ធភាពនោះ នេះគឺ​ជាការងារ​សម្រាប់អ្នក។ សម្រាប់ខ្ញុំ ខ្ញុំជឿជាក់ថា ជាមួយនឹង​បទពិសោធ​និងចំណេះដឹង​បច្ចុប្បន្នរបស់ខ្ញុំ ខ្ញុំអាចធ្វើជា​នាយក​គម្រោង​ឬ​បំពេញតួនាទី​ជាប្រធានក្រុម​បច្ចេកទេស​បាន​៕