350 USD

500-600 USD


800-1500 USD

ឧស្សាហកម្មសំណង់ ជំនាញ រចនា

សាកលវិទ្យាល័យន័រតុន ​(NU) សាកលវិទ្យាល័យហ្សាម៉ាន់ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា​(CUS) សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍​(USEA)

តើ​អ្នកធ្លាប់​មើល​ជុំវិញខ្លួន​ហើយ​គិតថា អាគារនៅ ជុំវិញ​អ្នកស្រស់ស្អាត​ប៉ុណ្ណា​ហើយ​ឆ្ងល់ថា តើ​អ្នកធ្វើរបៀបណា​ប្រសិនបើ​គ្មានពួកគេ​?​ដោយសារ​ការរស់នៅ​ប្រែប្រួល​យ៉ាងឆាប់រហ័ស​នៅកម្ពុជា​អាគារខ្ពស់ៗ កំពុងត្រូវបាន កសាងឡើង ខណៈពេល​អាគារចាស់ៗ​ក៏ត្រូវបានគេ ជួសជុល​កែលម្អ​ផងដែរ​។ អ្នកអាចជា​ផ្នែកមួយ​នៃការងារនេះ។ ស្ថាបត្យករ​រចនាអាគារ​ដែលត្រូវបាន​គេសាងសង់​ទៅតាម​តម្រូវការ​របស់អតិថិជន​។ ពួកគេ​បង្កើត​អាគារថ្មី ជម្រើស ផ្សេងៗ និង​ការពង្រីក​បន្ថែមអាគារ​ដែលមាន​ស្រាប់ហើយ ព្រមទាំង​ធ្វើការងារ​កែ​លម្អ​អាគារ​ចាស់ៗ​។ ពួកគេ​បង្កើត​គំរូស្រស់ ស្អាត​ដែលរក្សា​បានមុខងារ និង​ស្របទៅតាម​បទដ្ឋាន សុវត្ថិភាព​ផងដែរ​។ ដំបូងពួកគេ​ធ្វើគំនូរ​ព្រាងថា អាគារនោះ មានរូបរាង​យ៉ាងម៉េច ហើយបន្ទាប់មក​ពួកគេ​ធ្វើការងារ​ជាមួយ​ក្រុមវិស្វករ​ក្នុងដំណើរ​ការសាងសង់​តាំងពីដើម​រហូតដល់ចប់ ដើម្បីធ្វើឲ្យ​ប្រាកដថា វាឆ្លើយតប​ទៅតាម​តម្រូវការ​ថវិកា តម្រូវការរបស់ភ្ញៀវ តម្រូវការ​ផ្នែកបរិស្ថាន​និង​តម្រូវការ​ផ្នែកច្បាប់។

DID YOU KNOW?

  • Creativity and imagination are two key components of a good Architect.
  • Cambodia’s economic growth has increased the number of buildings, which implies a need for more Architects.
  Content only available in English at this time.
កញ្ញា Fellina Sok Cham ស្ថាបត្យករ (ផ្នែកផ្ទៃអគារ និងរចនាប្លង់) ស្ថាបត្យកម្មឯករាជ្យ
ការដែល​បានឃើញ​គំនូរប្លង់​របស់អ្នក​ក្លាយជា​ការពិត​ធ្វើឲ្យ​អ្នកមាន​អារម្មណ៏​រំភើប​ជាខ្លាំង​។

សេរីភាព​ប្រកប​ដោយ​គំនិតច្នៃប្រឌិត​បង្កើត​បានជា​​របស់មួយ ដែល​​យើង​ទាំងអស់គ្នា​​មិនអាច​មាន​ឱកាស​​រកបាន​។ កត្តានេះ​ធ្វើឲ្យ​​ខ្ញុំងប់ងល់​នឹង​ការ​​​ងារ និង​​ប្លង់រចនា​របស់ខ្ញុំ ហើយ​ពិតណាស់ វាជា​អ្វី​ដែល​បានជំរុញ​​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ដើរ​តាម​​វិថីអាជីព​នេះ​។ ​ខណៈដែលខ្ញុំ​កំពុងសិក្សា​នៅសាកលវិទ្យាល័យ​នៅឡើយ ខ្ញុំបានដឹងថា ដើម្បី​រក្សា​ស្មារតី​ប្តេជ្ញា របស់ខ្ញុំ ខ្ញុំត្រូវ​តែ​​មានសមត្ថភាព​បង្ហាញថា ខ្ញុំ​មាន​គំនិតច្នៃប្រឌិត។ បន្ទាប់ពី​ខ្ញុំបាន​បញ្ចប់ការសិក្សា​​នៅសាកលវិទ្យាល័យ​ក្នុង​​ប្រទេស​បារាំង​ឆ្នាំ 2010 ខ្ញុំ​បាន​បំពេញ​តួនាទី​ជា​ប្រធាន​ស្ថាបត្យកម្ម​ សម្រាប់​​គម្រោង​​សណ្ឋាគារ​​ប្រណិត​ខ្នាតតូច​មួយ​​ក្នុងរាជធានី​ភ្នំពេញ​។​ ពេលនោះ​គឺ​ជា​ឱកាស​​ដែល​ខ្ញុំ​កំពុងរង់ចាំ​។ បន្ទាប់មកទៀត ខ្ញុំបាន​ចាប់ផ្តើម​ធ្វើការ​ជា​ស្ថាបត្យ​ករ​ក្រៅក្របខណ្ឌ ដោយទទួលបាន​គម្រោង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ជា​ស្ថាបត្យករ​​វ័យក្មេង​ អ្នក​ត្រូវតែ​​បើកចិត្ត​ទទួល​​រឿងរ៉ាវថ្មីៗ​​ជារៀង​រាល់​ថ្ងៃ ក្នុងពេល​​ដែល​ការរៀនសូត្រ​​អំពីកិច្ចការ​ផ្សេងៗ​ជួយអ្នក​ឲ្យដឹង​ថា អ្នកពូកែ​ខាងអ្វី និងខ្សោយខាងអ្វី អ្វីដែល​អ្នកចូលចិត្ត និង​អ្វីដែល អ្នកមិនចូលចិត្ត។ អ្នក​អាច​រកឃើញ​​ចំណុចខ្សោយ​របស់អ្នកផ្ទាល់ ដើម្បីកែលម្អ​ខ្លួន​ឲ្យក្លាយជា​​ស្ថាបត្យករ​​កាន់តែ​មានសមត្ថ​ភាព​។​ សម្រាប់​ស្ថាបត្យករ​ បញ្ហាប្រឈម​មួយ​ក្នុងចំណោម​​បញ្ហា​​ប្រឈម​​សំខាន់​ៗ​​គឺ ការ​ស្វែងរក​គំនិតថ្មីៗ​ឥតឈប់ឈរ​​ពោលគឺ​គំនិត​ដែល​ជួយឲ្យ​អតិថិជន​​មាន​​ភាពលេចធ្លោ​។ ប៉ុន្តែគំនិតថ្មីៗ​មិនមែន​​តែង​ត្រូវបាន​​ទទួលយ​ក​នោះទេ​ដោ​យសារតែ​​ប្លង់រចនា​ភាគច្រើន​​មាន​លក្ខណៈ​ដូចៗគ្នា​។ ប្លង់រចនា​របស់ខ្ញុំ​​មួយ​ចំ​នួន​ខុសប្លែក​ខ្លាំង​ពីអ្វី​ដែល​ត្រូវ​បានគេ​ឃើញ​​ឬ​បង្កើត​​ជាទូទៅ​​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយអតិថិជន​​មិនមែន​តែងតែ​​ចង់ផ្លាស់ប្តូរ​​ពីអ្វី​ដែល​ពួកគាត់​​ធ្លាប់ឃើញ​នោះទេ​។​ ការរកឲ្យឃើញ​មនុស្ស​​ដែល​​ចង់ធ្វើការ លើគំនិត​របស់អ្នក​​មិនមែន​ជា​ការងាយស្រួល​ឡើយ​ ហើយ​ប្រសិនបើ​ខ្ញុំអាច​រកឃើញ​​អ្នកណា​ម្នាក់​នោះ ខ្ញុំត្រូវ​ធ្វើឲ្យ​ប្រាកដថា ពួកគេ​​ពិតជា​អនុវត្ត​​តាមប្លង់​ដែលត្រូវបាន​​រចនា​ឡើង​​​។ ស្ថាបត្យកម្ម និង​រចនាប្លង់​គឺ​ជាកម្មវិធី​ដ៏អស្ចារ្យ​​ក្នុងការ​អភិវឌ្ឍ​គំ​និតច្នៃ​ និង​ការបង្កើត​របស់អ្នក​។ គម្រោងនីមួយៗ​ដែល​អ្នក​អនុវត្ត​​នឹងមាន​លក្ខណៈ​ខុសៗគ្នា​។ ការដែលបាន​ឃើញ​គំនូរប្លង់​របស់អ្នក​ក្លាយជាការពិត​ ធ្វើឲ្យ​អ្នក​មានអារម្មណ៍​រំភើបជាខ្លាំង​។​ ជំហានបន្ទាប់​របស់ខ្ញុំ គឺចាប់ផ្តើម​​ដំណើរការ​​ក្រុម​ហ៊ុន​​​របស់ខ្ញុំផ្ទាល់ ដើម្បីទទួលបាន​ឱកាស​​ដែល​ខ្ញុំ​អាច​ផ្លាស់ប្តូរ​គំនិត​​ជាមួយ​អ្នក​​​​រចនាប្លង់ និង​​ស្ថាបត្យករ​ដទៃទៀត​​។ នៅពេលនោះ ខ្ញុំនឹង​ត្រូវ​ការ​ជួល​បុគ្គ​លិក​​បង្កើត​ជាក្រុម​មួយ​។ លក្ខខណ្ឌទីមួយ​ដែលខ្ញុំកំណត់​​សម្រាប់​ស្ថាបត្យករ​​វ័យក្មេង​​គឺ គេត្រូវ​មានស្មារតី​ប្តេជ្ញា​​ចំពោះ​ការងារ​របស់គេ​​។ ហើយ​គេក៏ត្រូវ​រក្សា​​ការផ្ចង់អារម្មណ៍ និង​​អត់ធ្មត់​ចំពោះ​ការងារ​​របស់គេ​​ផងដែរ ដោយសារតែ​​ការ​បង្កើត​ទស្សនោ​ដ៏អស្ចារ្យមួយ​​ត្រូវការ​ពេលវេលា​ច្រើន និង​កាន់តែ​​ចម្រើន​​ថែម​ទៀតសម្រាប់​ធ្វើឲ្យវា​​ក្លាយជាការពិត។