300-400 USD

500-800 USD


800-1500 USD

រដ្ឋាភិបាល មន្ទីរពេទ្យ និង មន្ទីរព្យាបាលឯកជន អង្គការក្រៅរដ្ឋាភិបាល

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS) សាកលវិទ្យាល័យអន្តរជាតិ (IU) វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​នៃកងយោធពលខេមរភូមិន្ទ

មិនថា ជា​ជំងឺ​ផ្តាសាយ​​ធម្ម​តា ឬ​របួសបាក់ជើង​​នោះទេ យើង​ទាំង​អស់គ្នា​​ត្រូវ​ការ​​មនុស្ស​​ម្នាក់​​​ដើម្បីជួប​សុំ​ព័ត៌មាន​​នៅ​ពេល​​យើង​ធ្លាក់ខ្លួនឈឺ​​ឬ​រងរបួស​។ យើង​​ត្រូវ​ការ​ការណែនាំ​​ពី​មនុស្ស​​ម្នាក់​​ដែល​ដឹង​អំពី​យើង​ គ្រួសារ​របស់យើង​​និង​ដឹងពីវិធីសាស្ត្រ​ព្យាបាល​។ ​គ្រូពេទ្យ​​ផ្នែក​ជំងឺ​​ទូទៅ​គឺជា​គ្រូពេទ្យ​​ដែល​ធ្វើ​ការងារ​​នៅ​តាម​សហគមន៍​​ក្នុង​មូល​ដ្ឋាន​​និង​​ជា​មនុស្សដំបូង​​ដែល​បានដឹងពី​​បញ្ហា​សុខភាព​​ដែល​​មនុស្ស​​ជួបប្រទះ​។ ពួកគេផ្តល់​​ការថែទាំ​សុខ​ភាព​​បឋម​ និង​​បន្ត​ការព្យាបាល​តាមរយៈ​​ការពិនិត្យរាងកាយ ការធ្វើ​រោគវិនិច្ឆ័យ​និង​​ការ​ព្យា​បា​ល​។​​ពួក​គេ​ពិចារណា​អំពី​​កត្តា​ផ្លូវអារម្មណ៍​ និង​​កត្តាចិត្តសាស្ត្រ និង​​បញ្ជូន​អ្នកជំងឺ​​ទៅកាន់​​ទី​កន្លែង​​សម​ស្រប​មួយ​ដើម្បីទទួល​បាន​​ការតាមដាន​ឬ​ការវាយតម្លៃ​​បន្ថែម​ពី​អ្នក​ឯកទេស​។ គ្រូពេទ្យ​​ផ្នែក​ជំ​ងឺ​ទូទៅ​​អាច​ធ្វើការងារ​​​សម្រាប់​​វិស័យ​សាធារណៈ​មន្ទីរពេទ្យ​រដ្ឋ​​និង​​ជាមួយ​ស្ថា​ប័ន​រដ្ឋ​​ច្រើន​ទៀត​​ដូច​ជា​​វិស័យយោធា​​ឬ​វិស័យ​ឯក​ជន​​នៅ​តាម​​មន្ទីរព្យាបាល​​ឯកជន​។

DID YOU KNOW?

  • ​​​​​​Doctors and Physicians are among the highest paid professions, and the job growth in the field is fast.
  • The earliest written records of a proper hospital with in-house doctors were in Sri Lanka in the 5th century BC.
  Content only available in English at this time.
វេជ្ជ​បណ្ឌិត ម៉េង សុកសៀន វេជ្ជ​បណ្ឌិត​នៅ​មន្ទីរពេទ្យ Praram 9
ភាពសប្បាយ​រីករាយមួយ​ក្នុងចំណោម​​ភាពសប្បាយ​រីករាយ​​របស់ខ្ញុំ​​នៅក្នុង​ការបំពេញ​​ក្នុង​ប្រទេសកម្ពុជា​​ គឺមានឱកាស​ព្យាបាលអ្នកជំងឺ ខណៈពួកគេ​ត្រូវការ​ការព្យាបាល​ដែលគ្មានការរឹត​ត្បិតបែប​ការិយាធិបតេយ្យ និង​ការរឹតត្បិត ផ្នែកហិរញ្ញវត្ថុ ។

ដោយសារតែ​ធំ​ដឹងក្តី​ឡើង​ជា​ក្មេង​ម្នាក់​ដែល​​ឈឺច្រើន​ ខ្ញុំ​​សម្រេចចិត្ត​​អំឡុង​​ពេល​​សិក្សា​នៅ​វិទ្យា​ល័យ​​ថា​ នឹងបន្ត​អាជីព​​ផ្នែក​​វេជ្ជសាស្ត្រ​ ដើម្បី​ជួយ​ខ្លួនឯង​​ឲ្យ​មាន​​សុខភាព​​មាំមួន​​។ ការ​ក្លាយជា​​គ្រួពេទ្យ​ម្នាក់​​​ក៏បាន​ធ្វើ​ឲ្យ​​ខ្ញុំ​ឃ្លាតឆ្ងាយ​​មិន​បាន​​មើលថែ​ក្រុមគ្រួសារ​ផងដែរ​ ប្រសិនបើ​​ពួកគាត់​​មាន​ជំងឺ​។ នេះគឺ​ជា​​កត្តា​ជំរុញទឹកចិត្ត​​ដ៏ធំមួយ​។ សព្វថ្ងៃនេះ ខ្ញុំ​បម្រើ​ការងារ​​ក្រៅម៉ោង​​ជា​វេជ្ជបណ្ឌិត​​នៅពីរកន្លែង​​ផ្សេងគ្នា​។ ខ្ញុំ​គឺជា​ប្រធាន​​ពិគ្រោះ​​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​ Praram 9 នៅ​ប្រទេសថៃ និង​ជា​វេជ្ជបណ្ឌិត​​អចិន្ត្រៃយ៍​​នៅ​អង្គការ​ International Taiwan Sunrise Organisation ក្នុង​ប្រទេសកម្ពុជា​​។​ នៅ​ឯមន្ទីរ​ពេទ្យ​ Praram 9 ខ្ញុំ​ជួប​ជា​មួយ​​អ្នក​ជម្ងឺរាល់​ថ្ងៃ​ និង​ផ្តល់ ព័ត៌មាន​​ដល់​ពួកគេ​ច្រើន​តាម​​ដែល​អាច​ធ្វើ​ទៅ​បាន​​ពាក់ព័ន្ធ​នឹង​តម្លៃ​​ព្យាបាល​ និង​​លក្ខខណ្ឌ​​សុខភាព​​របស់​ពួកគេ​ ព្រម​ទាំង​​ផ្តល់​យោ​បល់​​ពីរបៀប​បន្ថយ​អារម្មណ៍​​ស្មុគស្មាញ​​របស់​ពួកគេ​​។ ជាមួយនឹង​អង្គការ​​គាំទ្រ​​បច្ចេកទេស​​អន្តរជាតិ​ ITSO ខ្ញុំ​ធ្វើ​ការងារ​ជាមួយ​​ក្រុម​វេជ្ជសាស្ត្រ​​ព្យាបាល​​ប្រជាពលរ​ដ្ឋ​​ក្រីក្រ​​នៅ​តាម​​តំបន់​ជន​បទ​​ក្នុង​ប្រទេស​កម្ពុជា​​។ ជា​គ្រូពេទ្យ​ម្នាក់​ក្នុង​ប្រទេសកម្ពុជា បេសកកម្ម​មួយ​ក្នុង​ចំណោម​​បេសកកម្ម​​សំខាន់​​របស់​ខ្ញុំ​​គឺ​ ផ្តល់​ការ​ពិគ្រោះ​យោបល់​​សុខភាព​ និង​​ការព្យា​បាល​​ដោយ​ឥតគិតថ្លៃ​​សម្រាប់​​ប្រជា​ពលរដ្ឋ​កម្ពុជា​​​ដែល​​គ្មាន​លទ្ធភាព​​បង់​ប្រាក់​។ ​ការក្លាយជា​​គ្រូពេទ្យ​​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​បាន​ជួយ​​មនុស្ស​គ្រប់គ្នា ​កសាង​ទំនាក់ទំនង​រឹងមាំ​ជាមួយ​​ពួក​​គេ​​។ ភាព​សប្បាយ​​រីករាយ​​មួយ​ក្នុង​ចំណោម​​ភាព​សប្បាយ​​រីករាយ​​របស់ខ្ញុំ​​នៅ​ក្នុង​ការបំពេញ​​ក្នុង​ប្រទេស​ កម្ពុជា​​គឺ​មាន​ឱកាស​ព្យាបាល​អ្នក​ជំងឺ​ ខណៈពួកគេ​ត្រូវការ ​ការព្យាបាល​​ដែល​គ្មាន​​ការ​រឹតត្បិត​​បែប​កា​រិ​យា​ធិបតេយ្យ​ និង​ការរឹតត្បិត​​ផ្នែក​ហិរញ្ញវត្ថុ​។ ខ្ញុំ​ប្រើពេល​វេលា​ដើម្បីពន្យល់​​ដល់​អ្នកជំងឺ​​ពី​មធ្យោបាយ​​ប្រសើ​រ​បំផុត​ ដើម្បី​ធ្វើ​ឲ្យ​​សុខភាព​មាំមួន​​ដោយ​មិន​ចាំបាច់​​ប្រើថ្នាំ​អង់ទីប៊ីយោទិក និង​​ការ​ពឹងផ្អែកច្រើន​លើថ្នាំ​ផ្សំ​ ហើយ​​ផ្ទុយទៅវិញ ត្រូវ​ពង្រឹង​អនាម័យ​​និង​​អនាម័យ​ផ្ទាល់ខ្លួន​។ ​ទោះបីជា​យ៉ាងណា ការងារ​នៅតាម​តំបន់​​ជនបទ​​ក៏​ជួបនូវបញ្ហាប្រឈម​​មួយ​ចំនួន​ដែរ ជា​ពិ​សេស​​ត្រូវ​ទំនាក់ទំនង​​ជា​មួយ​ពល​រដ្ឋ​​ដោយ​ប្រើ​​ភាសា​បែប​សាមញ្ញ ដែល​ចំណុចនេះ​ក៏បង្ក​ឲ្យមាន​​ការ​លំ​បាក​​ផងដែរ​​ ដោយសារ​តែ​​គ្មាន​ការបកប្រែ​​ច្បាស់​លាស់​​ពី​ភាសាអង់គ្លេស​​ទៅ​ខ្មែរ​។ នៅពេល​យើង​​បំពេញ​ការ​​​​​​​​ងារ​នៅ​តាម​​តំបន់​ជន​បទ យើង​គ្មាន​មធ្យោ​បាយ​​ទទួល​បាន​​ឧបករណ៍​​សម្រាប់ប្រើ​ប្រាស់​​និង​​សម្ភារ​វេជ្ជសាស្ត្រ​ចល័ត​​ ដូច្នេះ​ធ្វើ​ឲ្យ​លទ្ធភាព​​របស់​យើង​​​ក្នុង​ការ​ផ្តល់​ការ​ធ្វើរោគវិនិច្ឆ័យ​​​ដ៏​ត្រឹម​ត្រូវ​មួយ​មាន​កម្រិត​​។​ ​មនុស្សជា​ច្រើន​​ស្រមៃ​ថា អាជីព​នេះ​នឹងជួយ​ឲ្យ​អ្នក​រក​បាន​ប្រាក់ខែ​ល្អ ប៉ុន្តែ​​ការធ្វើ​ជា​​វេជ្ជ​បណ្ឌិត​​គឺ​​សំខាន់​ជាង​ប្រាក់​​ទៅទៀត​។ អ្នកមាន​ឱកាស​រៀនសូត្រ​​ជា​បន្តបន្ទាប់​​តាម​រយៈ​ទំនាក់ទំនង​​ជាមួយ​មនុស្ស​​​គ្រប់គ្នា និង​​អ្នកជំងឺ​​ ខណៈ​ពេល​​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ជំងឺ​និង​​ពី​របៀប​ព្យាបាលជំងឺ​។ យោបល់​របស់ខ្ញុំ​​សម្រាប់អ្នក​ដែល​ចង់​ក្លាយ​​ជា​វេជ្ជបណ្ឌិត​​គឺ​​ត្រូវ​ធ្វើជា​អ្នក​ស្ម័គ្រចិត្ត​​តាំងពី​ចាប់​ផ្តើម​សិក្សាដំបូង​​នៅសាកលវិទ្យាល័យ​ ដូច្នេះ​​អ្នកចាប់ផ្តើម​​យល់​ពីវិន័យ​ដែល​តម្រូវ​​។ ជួប​ជា​មួយ​មនុស្ស​​គ្រប់គ្នា​​និង​​កសាង​ទំនាក់ទំនង​។ សន្និសីទ​​ស្តី​ពី​វេជ្ជ​សាស្ត្រ​​គឺជា​​កន្លែងដ៏​ល្អ​បំផុត​ ដើម្បី​ជួប​ជា​មួយ​​និយោជក​​និង​​​ស្វែងរក​ឱកាស​​ហ្វឹក​ហាត់​ការងារ​ ហើយ​​ជារឿយៗ ឱកាសហ្វឹក​​ហាត់​ការ​ងារទាំង​នេះ​​បើក​ចំហ​​ជា​សាធារណៈ៕